Post News Media ព័ត៌មានជាតិ ស៊យហើយ! រថយន្...

ស៊យហើយ! រថយន្តដឹកដី បុកជាមួយរថយន្តស៊េរីទំនើបស្លាកលេខ ភ្នំពេញ 2AJ-7072 ខ្ទេចក្បាលខាងមុខ!

ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តដឹកដី មួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 3A-3185 បានបុកជាមួយនិងរថយន្តស៊េរីទំនើប ពណ៌ខ្មៅ រលោងស្រិល មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AJ-7072 បណ្តាលឲ្យភាគីរថយន្តស៊េរីទំនើប រងការខូចខាតយ៉ាងដំណំផ្នែកក្បាលខាងមុខនៃរថយន្ត សំណាងណាស់គ្មាននរណាម្នាក់រងរបួសនោះទេ។

ករណីនេះកើតឡើងនៅម៉ោងប្រហែល ១និង២០នាទីរសៀលថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចផ្លូវជាតិលេខ៤ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្រោយកើតហេតុក៏មានសមត្ថកិច្ចមូលដ្ឋានចុះទៅអន្តរាគមន៍ពិនិត្យនិងវាស់វែងដល់កន្លែងកើតហេតុផងដែរ៕

Loading...