Post News Media ព័ត៌មានជាតិ ក្រុមក្មេងទំន...

ក្រុមក្មេងទំនើង៤នាក់ ដេញកាប់គ្នា ត្រូវសមត្ថកិច្ចវាយខ្នោះ!

​កំពត: នៅថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង១១ព្រឹក កម្លាំងអធិការដ្ឋានស្រុកទឹកឈូ បានបង្ក្រាបក្រុមក្មេងទំនើងដេញកាប់គ្នា (មិនមានរបួស) នៅខាងលិចស្ពានអូរស្ពាន ស្ថិតក្នុងភូមិត្រសេកកោង ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត។

ឃាត់ខ្លួនជនសង្ស័យបាន ចំនួន៤នាក់ និងដកហូតដាវសាំម៉ូរ៉ៃបានចំនួន១ដើម។
១.ឈ្មោះ ឡើហាន់ ណាហ្វី ភេទប្រុស អាយុ ១៦ ឆ្នាំ នៅភូមិព្រៃថ្នង ឃុំព្រៃថ្នង ស្រុកទឹកឈូ ។
២.ឈ្មោះ សិន វេសារី ភេទប្រុស អាយុ ១៦ ឆ្នាំ នៅភូមិព្រៃថ្នង ឃុំព្រៃថ្នង ស្រុកទឹកឈូ ។
៣.ឈ្មោះ សេត ទីកើ ភេទប្រុស អាយុ ១៧ ឆ្នាំ នៅភូមិព្រៃថ្នង ឃុំព្រៃថ្នង ស្រុកទឹកឈូ ។
៤.ឈ្មោះ នី ហាម៉ាត់ ភេទប្រុស អាយុ ១៧ ឆ្នាំ នៅភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

Loading...