ព័ត៌មានជាតិ

សមត្ថកិច្ចខណ្ឌឬស្សីកែវ បញ្ជូនខ្លួនក្រុមអ្នកស្នេហាកីឡាជល់មាន់៥នាក់ និងវត្ថុតាង ទៅតុលាការ

ភ្នំពេញ: នៅរសៀលថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០១៨នេះ កម្លាំងសមត្ថកិច្ចខណ្ឌឬស្សីកែវ បានបញ្ជូនខ្លួន ក្រុមអ្នកស្រលាញ់កីឡា ជល់មាន់ចំនួន ៥នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។

យោងតាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ នៃបទល្មើសជល់មាន់នេះ រួមមាន៖
-ទី១ឈ្មោះ លឹម ទូច ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកជល់មាន់ ស្នាក់នៅភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ

-ទី២ ឈ្មោះ អ៊ន ចាន់ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកជល់មាន់ ស្នាក់នៅភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ

-ទី៣ឈ្មោះ វ៉ា គឹមរុន ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកជល់មាន់ ស្នាក់ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ

-ទី៤ឈ្មោះ ទ្រី ថុង ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកជល់មាន់ ស្នាក់នៅភូមិទួលសង្កែ១ ខណ្ឌឬស្សីកែវ

-និងទី៥ឈ្មោះ ទ្រាង នាង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកជល់មាន់ ស្នាក់នៅផ្តះលេខ៤៥ ផ្លូវ១៦៤ សង្កាត់អូរឬស្សី២ ខណ្ឌ៧មករា។

សូមបញ្ជាក់ថា ជនសង្ស័យទាំង ៥នាក់ខាងលើនេះ ត្រូវបានសមត្ថកិច្ចខណ្ឌឬស្សីកែវ ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចដីឡូតិ៍គ្មានលេខ ផ្លូវរថភ្លើង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ។

នៅក្នុងប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ច បានដកហូត វត្ថុតាងមួយចំនួនរួមមាន៖
-មាន់ជល់ ចំនួន ៣ក្បាល
-ខ្នាយមាន់ដែក ចំនួន ២គូ
-កន្ត្រកដាក់មាន់ជល់ ចំនួន២
-និងម៉ូតូ ចំនួន៤គ្រឿង៕

មតិយោបល់