ព័ត៌មានជាតិ

សមត្ថកិច្ចឆ្មក់ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែង នៅសង្កាត់ផ្សារដើមថ្កូវ

ភ្នំពេញ: កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី ២៧ ខែ កុម្ភ: ឆ្នាំ ២០១៨នេះ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលេខ ១០៣ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន កម្លាំងសមត្ថកិច្ចខណ្ឌចម្ការមន បានឆ្មក់ចុះបង្ក្រាបទីតាំងហ្គេមបាញ់ ត្រីខុសច្បាប់ មួយកន្លែង ដោយធ្វើការដកហូត ទូហ្គេមបាញ់ត្រីចំនួន ១គ្រឿងផងដែរ ដោយមិនមានឃាត់ខ្លួនមនុស្សណាម្នាក់ឡើយ។

តាមប្រភពព័ត៌មានពីកម្លាំងសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា ក្រោយពីកម្លាំងសមត្ថកិច្ចខណ្ឌចម្ការមន បានធ្វើការ ស្រាវជ្រាវឃើញថា ក្នុងទីតាំងខាងលើមានបង្កប់លេងល្បែងហ្គេមបាញ់ត្រីដោយខុសច្បាប់នោះ ក្នុងពេលនេះ ដែរកម្លាំងរបស់លោកក៏បានឆ្មក់ចុះមកធ្វើការបង្ក្រាបតែម្តង។ដោយក្នុងប្រតិបត្តិការបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខាងលើនេះ កម្លាំងសមត្ថកិច្ចបានធ្វើការដកហូតបានទូហ្គេមបាញ់ត្រីបានចំនួន១ទូ និងមិនមានការចាប់ឃាត់ខ្លួនមនុស្សណាម្នាក់ឡើយ។

ក្រោយពីប្រតិបត្តិការបង្ក្រាបនេះដែរ កម្លាំងសមត្ថកិច្ចបានធ្វើការដកហូតទូហ្គេមបាញ់ត្រីចំនួន១ទូ យកទៅរក្សាទុក នៅសាលាខណ្ឌចម្ការមន ដើម្បីរង់ចាំវាយកម្ទេចចោលជាក្រោយ៕

មតិយោបល់