ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបុកគ្នា របួសធ្ងន់ស្រាល២នាក់!

ប៉ៃលិន: កាលពីវេលាម៉ោង២និង៥០នាទីរសៀល ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកនឹងម៉ូតូ បណ្តាលឲ្យមនុស្សរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ នៅចំណុចទល់មុខផ្សារតាប៉ាច ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ជនរងគ្រោះទី១ឈ្មោះ សិន ឆាលី ភេទប្រុស អាយុ១៨ឆ្នាំ បើកបរម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ1DE-3874 មានទីលំនៅនៅភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (របួសស្រាល) និងជនរងគ្រោះទី២ឈ្មោះ ហេង សុខម៉ាច ភេទស្រី អាយុ ៤៨ឆ្នាំ (រងរបួសធ្ងន់) បើកបរម៉ូតូម៉ាក Click ស៊េរីឆ្នាំ ២០១៣ ពាក់ស្លាក លេខ បាត់ដំបង1Q-2590។

ជនរងគ្រោះរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ចំណែកវត្ថុតាងរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកសាលាក្រៅ ដើម្បីរង់ចាំការដោះស្រាយ៕

មតិយោបល់