ព័ត៌មានជាតិ

ឃាត់ខ្លួនសិស្សសាលាជាស៊ីមសាមគ្គីនិងបក្ខពួក ពីបទ លួចមានស្ថានទម្ងន់ទោស ប្រើហិង្សាឆក់ទូរសព្ទដៃ!

ភ្នំពេញ: នៅថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ត្រូវនឹង នៅថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង២២និង៤៥នាទី កម្លាំងប៉ុស្តិ៍នគរ បាលរដ្ឋបាលចតុមុខ បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពីបទ: លួចមានស្ថានទម្ងន់ទោស ( ប្រើអំពើហិង្សាឆក់ទូរសព្ទដៃ) នៅត្រង់ចំណុចអតីតឌ្រីមលែនដ៍ តីរវិថីព្រះស៊ីសុវត្ថិ ភូមិ២ សង្កាត់ចតុ មុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បង្កដោយជនសង្ស័យ៖ ១-ឈ្មោះនៅ ច័ន្ទតុលា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខ របរសិស្ស នៅសាលាជាស៊ីមសាមគ្គី ទីលំនៅផ្ទះជួល សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក ជាអ្នកបើកម៉ូតូ ធ្វើសកម្មភាពឆក់ (ឃាត់ខ្លួន)។ជនសង្ស័យធ្លាប់ប្រើប្រាស់ នូវសារធាតុញៀន ។
២-ឈ្មោះវ៉ាន់ សុខធឿន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នករត់តុ ទីលំនៅផ្ទះលេខ៦៩២ ផ្លូវលេខ២៧១ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ជាអ្នកជិះពីក្រោយធ្វើសកម្មភាព ឆក់ (ឃាត់ខ្លួន) ។ ជនសង្ស័យធ្លាប់ប្រើប្រាស់នូវសារ ធាតុញៀន ។

វត្ថុតាងដកហូតយក ៖ ម៉ូតូ១គ្រឿងម៉ាកសង់ C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1G-J3535 ( ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព)។
ទូរសព្ទដៃម៉ាក XIOLOMIMI MIXZ ពណ៌ខ្មៅ ត្រូវបានជនរង គ្រោះ ដណ្តើមយកវិញបាន។

ជនរងគ្រោះឈ្មោះ៖ CANNOR LEA PHILLIPS MY CROFT ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិកាណាដា មុខរបរទេស ចរណ៍ ស្នាក់នៅសណ្ឋាគារ SLA BOUTIQUE HOSTELផ្ទះលេខ ១៥ ផ្លូវលេខ១៧៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ កាន់លិខិតឆ្លងដែនលេខ HK609362 ។

មុនពេលកើតហេតុ នៅថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង២២និង ៤៥ នាទីជនរងគ្រោះដើរកំពុងដើរម្នាក់ឯង តាមបណ្តោយ តីរវិថីព្រះ ស៊ិសុវត្ថិ ភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ លុះមកដល់ចំណុចខាងលិចអតិតឌ្រីមលែនដ៍ ក៏បានយកទូរសព្ទមក ថតទេសភាព ពេលនោះស្រាប់តែមានជនសង្ស័យចំនួនពីរនាក់ ជិះម៉ូតូ១គ្រឿងខាងលើ មកពីក្រោយអែបខាងឆ្វេង បន្ទាប់មកអ្នក ជនសង្ស័យដែលជិះខាងក្រោយ បានធ្វើសកម្មភាពឆក់យកទូរសព្ទ ដែលជនរងគ្រោះកំពុងកាន់ថត ទាញទៅមកបណ្តាលឲ្យជនសង្ស័យដួលម៉ូតូ រួចជនរងគ្រោះស្រែកឆោឡោ ពេលនោះ កម្លាំងល្បាត របស់ប៉ុស្តិ៍នគរបាលចតុមុខ ទៅដល់បានធ្វើការឃាត់ ខ្លួន ជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាង ម៉ូតូ១គ្រឿង បញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ។

បច្ចុប្បន្ន ជនសង្ស័យ ទាំង២នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូន ពេញដើម្បីកសាងសំណុំរឿង តាមនិតិវិធីច្បាប់៕

មតិយោបល់