ព័ត៌មានជាតិ

​ចាប់បានហើយ! ​ឃាតករំលោភសម្លាប់ស្រ្តីម៉ាស្សាម្នាក់នៅក្រុងកែប ឃាត់ខ្លួនបាននៅក្រុងកំពត

កំពត: សមត្ថកិច្ចបានប្រាប់ Post News ថា កាលពីថ្ងៃទី ២៨ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង​១០ព្រឹក សមត្ថកិច្ច ការិយាល័យអន្តោប្រវេស្តន៍ កំពត និង សមត្ថកិច្ចក្រុងកំពត បានឃាត់ជនសង្ស័យបរទេសម្នាក់ តាមបញ្ជាផ្ទាល់របស់លោកនាយស្នងការនគរបាលខេត្តកំពត ពាក់ព័ន្ធករណី ឃាតកម្មគិតទុកមុន ( ប៉ុនប៉ងរំលោភ និងសម្លាប់) នៅផ្ទះម៉ាស្សា យីហោ លីដាម៉ាស្សាខ្មែរ នៅផ្សារក្តាម ក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប កាលពីព្រលប់ថ្ងៃទី ២៧ ខែកុម្ភ: ឆ្នាំ២០១៨។

ឃាត់ជននេះ សំអាងលើ រូបក្នុងលិខិតឆ្លងដែន ដែលខេត្តកែបផ្ញើចូលក្នុងGroup whatsaap នាយកដ្ខាននគរបាលព្រហ្មទណ្ឌ និងលិខិតឆ្លងដែន ដែលសមត្ថកិច្ចយកបាននៅផ្ទះសំណាក់ជននេះ ដេកកាលពី យប់មិញនៅ ផ្ទះសំណាក់ យីហោ COLUMN ក្នុងភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។

​ជននេះឈ្មោះ SANCHEZ SHAWN DANIEL ភេទប្រុស កើតឆ្នាំ ១៥ – ៣ -១៩៩៣ ជនជាតិ អាមេរិក លិខិតឆ្លងដែនលេខ 546310853 ។
ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចពិនិត្យឃើញ៖ នៅលើមុខ និង ក ខាងឆ្វេងមានស្នាមរបួស ក្រចក ជាច្រើនកន្លែង។
​ក្នុងហោប៉ៅ មានកាំបិតចុងស្រួច ១ដើម លុយ៤០០$ ទូរសព្ទ័១គ្រឿង ម៉ាក NEXUS លេខ ១៤២៤៣៨៥២៧០ , ឧបករណ៍Wifi HUAWEI ពណ៌ខ្មៅ​១, master card ​១ ។

​សាក្សី៣នាក់ (២នាក់ ជាម្ចាស់ផ្ទះម៉ាស្សា និងបុគ្គលិកម៉ាស្សាម្នាក់) អះអាងថា ជននេះ ចូលម៉ាស្សា ហើយសំលាប់ជនរងគ្រោះនារីម៉ាស្សា។
​អ្នករត់តាក់ស៊ី បានអះអាងថា ពិតជាមនុស្សដែលយើងឃាត់នេះ រូបគេបានដឹកពីខេត្តកែប មកកំពត មកដល់កំពត ម៉ោងជាង៩យប់ ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០១៨។

​រួមសេចក្តីមក ឈ្មោះ SANCHEZ SHAWN DANIEL គឺជាជនដៃដល់ សម្លាប់នារីម៉ាស្សានៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប កាលពីព្រលប់ថ្ងៃទី ២៧ ខែកុម្ភ: ឆ្នាំ២០១៨។
ចំពោះចម្លើយលំអិត សមត្ថកិច្ចកែប យកទៅសួរបន្ត៕

មតិយោបល់