Post News Media ព័ត៌មានជាតិ បុកគ្នាជាច្រើ...

បុកគ្នាជាច្រើនតង់ បណ្តាលឲ្យមានអ្នកស្លាប់និងរបួស!

បន្ទាយមានជ័យ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង ដោយមានម៉ូតូនិងគោយន្តកន្ត្រៃ បានបុកគ្នាជាបន្តបន្ទាប់ ប្រដាក់គ្នាជាច្រើនតង់ បណ្តាលឲ្យមានបុរសម្នាក់ស្លាប់ និងផ្សេងទៀតរបួស។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០១៨ លើជាតិ​លេខ​៥៦អា ​ភូមិ​ថ្មដែកកេះ ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ។

ដំបូងឡើយគេឃើញម៉ូតូសង់មួយគ្រឿងជិះគ្នា២នាក់ លុះដល់ចំណុចកើតហេតុក៏ដួលដោយខ្លួនឯង បណ្តាលឲ្យបាក់ម្រាមដៃ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀតបានជិះមកបុកម៉ូតូដែលដួល នោះបន្ថែមទៀត ហើយមិនបានប៉ុន្មានផង ស្រាប់តែមានគោយន្តកន្ត្រៃ១ទៀត មកបុកបន្ថែម រហូតបណ្តាលឲ្យមានអ្នកស្លាប់និងរបួសបែបនេះតែម្តង។

Loading...