Post News Media ព័ត៌មានជាតិ កុងតឺន័ររបស់ក...

កុងតឺន័ររបស់ក្រុមហ៊ុន ខេមបូឌា អ៉ិចប្រេស បុកពីក្រោយគូទរថយន្តដឹកដំឡូងមី ស្លាប់ម្នាក់ក្នុងកាប៊ីន និងម្នាក់ទៀតរបួសធ្ងន់!

ពោធិ៍សាត់: មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយមានរថយន្តបុកគូទរថយន្ត ដែលធ្វើដំណើរស្របគ្នាលាន់ដូចរន្ទះ គាបតៃកុងរថយន្តជាប់ក្នុងកាប៊ីនស្លាប់ម្នាក់ និងព្រូរថយន្តរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១១និង២៥នាទីយប់ ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ២១៧ -២១៨ ព្រំប្រទល់ឃុំអូរតាប៉ោង និងឃុំស្វាយដូនកែវ ក្នុងភូមិព្រៃយាង ឃុំអូរតាប៉ាង ស្រុកបាកាន ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះបង្កឡើយដោយរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ស្លាកលេខ កំពង់ចាម 3A-2754 បើកបរដោយបុរសម្នាក់ ដឹកដំឡូងមី ធ្វើដំណើរពីលិចទៅកើត ដល់ចំណុចកើតហេតុក៏ខូចរថយន្តទើបចតនៅលើដងផ្លូវ ខណ:នោះក៏មានរថយន្ត១គ្រឿងទៀតម៉ាក ហ៊ីយ៉ាន់ដាយកុងតឺន័រ ពណ៌ស ស្លាកលេខ ភ្នំពេញ 3D-6719 ជារថយន្តរបស់ក្រុមហ៊ុន ខេមបូឌា អ៉ិចប្រេស បើកបរដោយបុរសម្នាក់ស្របទិសគ្នា បានទៅបុកគូទរថយន្តដែលកំពុងឈប់ខាងលើ បណ្តាលឲ្យគាបតៃកុងរថយន្តក្នុងកាប៊ីន ស្លាប់ម្នាក់យ៉ាងរន្ធត់ និងព្រូរថយន្តម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនតាមរថយន្តសាមុយ ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកបឹងខ្នារ ។

ចំណែករថយន្តទាំង២គ្រឿង សមត្ថកិច្ចបានធ្វើការវាស់វែង យកទៅរក្សាទុករង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

Loading...