Post News Media ព័ត៌មានជាតិ រន្ធត់ណាស់លោក...

រន្ធត់ណាស់លោកអើយ! រថយន្តស្ទូច ក្រុមហ៊ុន«នួន» បុកនិងកិនម៉ូតូ អូសមនុស្សជាប់ក្រោមកង់ ស្លាប់នៅនឹងកន្លែង!

ភ្នំពេញ: យុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ខណ:ដែលកំពុងជិះម៉ូតូ ហើយត្រូវបានរថយន្តធុនធំ បើកបុកនិងកិនអូសជាប់ក្រោមរថយន្ត កាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចស្តុបណតប្រីត តាមបណ្តោយផ្លូវ២០០៤ កែងផ្លូវណតប្រីត សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្នោះ ឈិន សាវុធ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងដែក ស្នាក់នៅផ្ទះជួល សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ មានស្រុកកំណើតនៅភូមិព្រៃរុន ឃុំស្រងែ ស្រុកត្រាំង ខេត្តតាកែវ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញយុវជនម្នាក់ ជិះម៉ូតូម៉ាកស្កូបពី ពណ៌ស ពាក់ស្លាកលេខ តាកែវ 1AN- 7983 ធ្វើដំណើរតាមបណ្តោយផ្លូវណតប្រីត ក្នុងទិសដៅពីត្បូងទៅជើង ខណ:មកដល់ចណុចកើតហេតុ ស្រាប់តែមានរថយន្តធុនធំ (រថយន្តស្ទូច) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C- 1552 ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនជ្រុលបុកពេញទំហឹងនិងកិនអូសជាប់មនុស្សនិងម៉ូតូនៅខាងក្រោមរថយន្តតែម្តង បណ្តាលឲ្យអ្នកជិះម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុម្ចាស់រថយន្តបានចុះពីលើរថយន្តហើយគេចខ្លួនបាត់។ ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចចុះមកធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់។ ដោយឡែកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនសាច់ញាតិយកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕

Loading...