ព័ត៌មានជាតិ

ឃើញស្អាតបាត តែឆែកឆេរ បែរជាឃើញថ្នាំញៀន!

ភ្នំពេញ: កម្លាំងសមត្ថកិច្ចចម្រុះខណ្ឌទួលគោកដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះជាតិស្រវឹងនិងពង្រឹងច្បាប់ចរាចរណ៍បានធ្វើការឃាត់ខ្លួនបុរសចំនួន៣នាក់ដកហូតបានថ្នាំញៀន១កញ្ចប់និងម៉ូតូមួយគ្រឿង។

ហេយុការណ៍នេះកើតឡើងកាលពីវរលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី ២៧ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខផ្សារ ហេងលី តាមបណ្តោយផ្លូវ២៧១ ក្នុងង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាបុរសទាំង៣នាក់ទី១ ឈ្មោះ ធឿន រ៉ា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងបាញ់ថ្នាំតុទូ ស្នាក់ម្តុំកាណាឌីយ៉ា មានស្រុកកំណើត ភូមិបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម , ទី២ឈ្នោះ ធាន ហន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងដែក ស្នាក់នៅ សង្កាត់ទួលសង្កែ​ ខណឬស្សីកែវ និងទី៣ មានឈ្នោះ ង៉ែត ថៃ ភេទប្រុស អាយុ​១៨ មុខរបរជាងដែក ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ មានស្រុកកំណើត ភូមិភ្នំតូច ស្រុកដងទង់​ ខេត្តកំពត។ ដកហូតបានថ្នាំញៀនចំនួន១កញ្ចប់តូច និងម៉ូតូមួយគ្រឿងម៉ាកវីវ៉ាពណ៏ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1G-7723។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់និងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនបន្តមកសួរនាំនៅ អធិកាដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់កាទៅតាមនិតិវិធីច្បាប់៕

មតិយោបល់