Post News Media ព័ត៌មានជាតិ ស្រវឹងធ្លាក់ភ...

ស្រវឹងធ្លាក់ភ្នែក បើកម៉ូតូទៅសាកកម្លាំងជាមួយម៉ូតូ១ទៀត សន្លប់បាត់មាត់ឈឹង!

ភ្នំពេញ: បុរសម្នាក់ រងរបួសធ្ងន់សន្លប់ស្តូកស្តឹងនៅនឹងកន្លែង ខណ:ដែលជិះម៉ូតូលឿនជ្រុល បុកម៉ូតូមួយគ្រឿងទៀតពីក្រោយ កាលពីវេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចមុខស្ថានីយ៍ប្រេងឥន្ទន:តូតាល់ តាមបណ្តោយផ្លូវលេខ៤៣០ ស្ថិតក្នងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1Z -8733 ឌុបប្រពន្ធធ្វើដំណើរតាមបណ្តោយផ្លូវលេខ៤៣០ ក្នុងទិសដៅពីត្បូងទៅជើង ខណ:មកដល់ចំណុចកើតហេតុ ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាក ឡេត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CJ- 4986 ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនក៏ជ្រុលមកបុកម៉ូតូសង់កូរ៉េពីក្រោយបណ្តាលឲ្យដួលរងរបួសធ្ងន់ខ្លួនឯង ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ។ ចំណែក២នាក់ប្តីប្រពន្ធរងរបួសស្រាល។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមនរង់ចាំដោះស្រាយពេលក្រោយបន្តទៀត៕

Loading...