Post News Media ព័ត៌មានជាតិ ចុម កូនភ្លោះទ...

ចុម កូនភ្លោះទៀត! ធ្វើដល់បុគ្គលិកកាស៊ីណូហ្គោបូ បែកគំនិតឆក់កាបូបជនបរទេស!

ព្រះសីហនុ: ជនសង្ស័យចំនួន២នាក់ ដែលជាបុគ្គលិកកាស៊ីណូ ហ្គោបូ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ខណ:ដែលធ្វើសកម្មភាពឆក់កាបូបពីជនបរទេសបានសម្រេច ហើយព្យាយាមគេចខ្លួន។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចមុខភោជនីយ៍ដ្ឋានឆ្នេរថ្មី ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ជនរងគ្រោះឈ្មោះ XIONG CAO ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិចិន មុខរបរ ទេសចរណ៍ លិខិតឆ្លងដែនលេខ: EC ០៨៨៧៣៨៨ ស្នាក់នៅសណ្ឋាគារ ជីងតាវ ស្ថិតនៅក្រុមទី២២ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ចំណែក ជនសង្ស័យទី១-ឈ្មោះ សោម រតនា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូហ្គោបូ ស្នាក់នៅអាគារបុគ្គលិកក្រោយ អិល.វី ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ និងជនសង្ស័យទី២-ឈ្មោះ សោម រតន: ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ ហ្គោបូ ស្នាក់នៅអាគារបុគ្គលិកក្រោយ អិល.វី ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

ក្នុងនោះដែរ ដកហូតវត្ថុតាងរួមមាន ៖ កាបូបយួរដៃ ពណ៌ទឹកប៊ិច ១ , កុំព្យូរទ័រយួរដៃ ១គ្រឿង , លុយ១០០ដុល្លារ និងលិខិតឆ្លងដែន ៣ច្បាប់ និងម៉ូតូ ១គ្រឿង ម៉ាក អ៊ែរប្លែត ពណ៌ប្រផេះ ស្លាកលេខ ព្រះសីហនុ 1B-8918 ( មធ្យាបាយធ្វើសកម្មភាព )។

បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត៕

Loading...