ព័ត៌មានជាតិ

ពិតជាសាហាវណាស់ !ឃាតកម្មរំលោភស្ត្រីម៉ាស្សាម្នាក់មិនសម្រេច រួចក៏សម្លាប់ នៅក្រុងកែប

កែប: តាមសមត្ថកិច្ច បានឲ្យដឹងថា មានករណីឃាតកម្មដ៏សាហាវមួយ ដោយស្ត្រីម៉ាស្សាម្នាក់ ត្រូវជនល្មើសសម្លាប់យ៉ាងអាណោចអាធ័ម ដែលហេតុការណ៍នេះ បានកើតឡើង នៅក្នុងបន្ទប់ហាងម៉ាស្សាយីហោ «លីដា ខ្មែរម៉ាស្សា»
នៅវេលាម៉ោង ៧ និង ៥៥ នាទីថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ។

ជនរងគ្រោះឈ្មោះ លុច គាង ភេទស្រី អាយុ២៧ឆ្នាំ មុខរបរជាអ្នកម៉ាស្សា និងមានស្វាមីឈ្មោះ ប៉ក់ សួនវិបុល អាយុ២៧ឆ្នាំ មុខរបរជាកសិករ ហើយមានកូនស្រីម្នាក់ អាយុ៨ខែ។

ករណីនេះ សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះរូបនេះ ត្រូវបានជនល្មើសប៉ុនប៉ងរំលោភ តែរំលោភមិនបានសម្រេច ក៏សម្លាប់ចោលតែម្តង ហើយមកទល់ពេលនេះ សមត្ថកិច្ចកំពុងតាមចាប់ជនសង្ស័យ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

មតិយោបល់