Post News Media ព័ត៌មានជាតិ កុំចេះតែហ៊ាន!...

កុំចេះតែហ៊ាន! សមត្ថកិច្ច ចាប់ក្មេងប្រុសម្នាក់ចូលប៉ុស្ដិ៍

តាកែវ: ក្មេងប្រុសម្នាក់ ត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួន ពីបទបង្កការខូចខាតទ្រព្យសម្បត្តិអ្នកដទៃដោយចេតនា កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ ២០១៨ នៅភូមិត្រពាំងកប្បាស ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។

ក្រោយទទួលបានបណ្តឹង១ ច្បាប់ពីឈ្មោះ សំ ច័ន្ទបូរមី ភេទ ប្រុស អាយុ៣០ឆ្នាំ រស់នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ ដែលប្តឹងជនសង្ស័យថា បានចូលទៅគាស់ទ្វារចេតិយរបស់ខ្លួន សមត្ថកិច្ចបានចុះស្រាវជ្រាវ លុះដល់ម៉ោង២ រសៀលថ្ងៃខែឆ្នាំដដែល ក៏បានឃាត់ខ្លួនជនសង្ស័យ មានឈ្មោះ គ.ជ ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិត្រពាំងកប្បាស ឃុំតាភេម ស្រុកត្រាំកក់ ដែលជាមុខសញ្ញាធ្វើសកម្មភាព គាស់ទ្វារចេតិយ និងវាយបំផ្លាញ កោដ ដាក់ឆ្អឹង។

បច្ចុប្បន្នជនសង្ស័យ កំពុងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕

Loading...