Post News Media ព័ត៌មានជាតិ ចុមយក្ស! ប្តី...

ចុមយក្ស! ប្តីប្រពន្ធ២នាក់ ជិះម៉ូតូឌុបគ្នាដើរលេង ត្រូវសមត្ថកិច្ចឆែកឃើញគ្រឿងញៀន២កញ្ចក់ធំ!

ត្បូងឃ្មុំ: ជនសង្ស័យប្តីប្រពន្ធ២នាក់ ត្រូវបានសមត្ថកិច្ចធ្វើការចុះល្បាតពួនស្ទាក់នៅតាមដងផ្លូវក្នុងមូលដ្ឋានឃុំសេដា ចំណុចលើផ្លូវជាតិលេខ៧៣ រហូតទៅដល់គល់ស្ពានកំពង់រាំង ស្ថិតក្នុងភូមិកំពង់រាំង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ឃាត់ខ្លួនខណ:ដែលកំពុងបើកបរម៉ូតូឌុបគ្នាឆែកឆេររកឃើញនូវម្សៅក្រាមពណ៌ស សង្ស័យជាគ្រឿងញៀន ប្រភេទម៉ាទឹកកកចំនួន២កញ្ចប់ធំ លាក់ទុកនៅក្នុងស្រោមដៃ ពណ៌ក្រហម ពាក់ជាប់នឹងដៃខាងឆ្វេងរបស់ជនសង្ស័យជាស្ត្រី នៅវេលាម៉ោង១១និង៤៥ នាទី ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០១៨។

ជនសង្ស័យ២នាក់ ទី១ឈ្មោះ សូត្រ គ្រីវ៉ាន់ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ-ឥស្លាម (ត្រូវជាប្តី) ,ទី២ឈ្មោះ វី យឿន ភេទស្រី អាយុ៣៨ឆ្នាំ (ត្រូវជាប្រពន្ធ) រស់នៅភូមិព្រែកជរ ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។

បច្ចុប្បន្ន នគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុកតំបែរ បានកសាងសំណុំរឿង ដើម្បីបញ្ជូនជនសង្ស័យ២នាក់ប្តីប្រពន្ធ ព្រមទាំងវត្ថុតាងថ្នាំញៀនចំនួន២កញ្ចប់ធំ ទៅកាន់សាលាដំបូងខេត្តត្បូងឃ្មុំ ធ្វើការផ្តន្ទាទោសតាមនីតិវិធីច្បាប់៕

Loading...