ព័ត៌មានជាតិ

ទប់កំហឹងមិនបាន! មានអីម្នាក់ដេកពេទ្យ ម្នាក់ចូលប៉ុស្តិ៍

ព្រះសីហនុ: ករណីហិង្សាដោយចេតនាមួយ បង្កទ្បើងដោយជនសង្ស័យម្នាក់ បានប្រើខ្សែក្រវ៉ាត់ វាយយជនរងគ្រោះចំក្បាល បណ្ដាលឲ្យរងរបួសយ៉ាងដំណំ កាលពីវេលាម៉ោង៩ និង៤២នាទីព្រឹកថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០១៨នៅក្នុងសាលាឆាន់ វត្តវាលមាស ស្ថិតក្នុងភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជនបង្កឈ្មោះ គឹម វ៉ាយ ភេទ ប្រុស អាយុ ៣២ ឆ្នាំ មុខរបរ លក់ដូរគ្រឿងជ័រ តាមរ៉ឺម៉កម៉ូតូ មានទីលំនៅភូមិត្រោក ឃុំត្រោក ស្រុកស្វាយជ្រុំ ខេត្តស្វាយ រៀង។ ចំណែកជនរងគ្រោះឈ្មោះ កែ ទន ភេទ ប្រុស អាយុ ៥៤ ឆ្នាំ មុខរបរ លក់ឆ្នាំងចានចល័តដូចគ្នា មានទីលំនៅភមិតាខ្វាយ ឃុំស្វាយទង ខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។

ក្រោយពីធ្វើសកម្មភាពរួច សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ជនសង្ស័យ ឈ្មោះ គឹម វ៉ាយ នៅវេលាម៉ោង ៨ និង ៣០ នាទីព្រឹក នាថ្ងៃទី ២៨ ខែ កុម្ភ: ឆ្នាំ ២០១៨ ។

សមត្ថកិច្ច បានឲ្យដឹងថា មូលហេតុនាំឲ្យជនសង្ស័យ វាយជនរងគ្រោះបែបនេះ ដោយសារខឹងជនរង គ្រោះ និយាយឡូឡារ បង្កការរំខានក្នុងខណ ពេលកំពុងស្នាក់ នៅក្នុងសាលាឆាន់ ជាមួយគ្នា៕

មតិយោបល់