Post News Media ព័ត៌មានជាតិ ជួយShare រកសា...

ជួយShare រកសាច់ញាតិគាត់ផង! បុរសម្នាក់ជិះម៉ូតូវ៉ាកុងតឺន័រ ​ត្រូវរថយន្តដឹកខ្សាច់​កិនខ្ទេចខ្លួន!

ព្រះសីហនុ: លោកឧត្តមសេនីយ៍ត្រី អ៊ី សុខា ស្នងការរងខេត្តព្រះសីហនុ ទទួលផែនចរាចរណ៍ បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូនិងរថយន្ត បណ្តាលឲ្យស្លាប់បុរសម្នាក់ខ្ទេចខ្លួនយ៉ាងរន្ធត់។
ហេតុការណ៍កើតឡើងនៅថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង៩និង៤៥នាទីព្រឹក នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១២៣-១២៤ ស្ថិតនៅក្នុងភូមិក្រាំងអាត់ ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។

នៅមុនពេលកើតហេតុ មានម៉ូតូ១គ្រឿង ម៉ាក YAMAHA RC ពណ៌ខ្មៅ ពាក់ស្លាកលេខ រដ្ឋ 06 1-1876 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ លុះដល់ចំណុចខាងលើ ក៏បានវ៉ាជែងរថយន្តកុងតឺន័រ ប្រហែល៤ទៅ៥គ្រឿង ដែលមានទិសដៅស្របគ្នា ក៏មានរថយន្តមកពីខាងមុខ អ្នកបើកបរម៉ូតូបានគេចមកខាងស្តាំដៃវិញ បណ្តាលឲ្យរថយន្តដឹកខ្សាច់ ម៉ាកNISSAN DIESEL ពណ៌ បៃតង ពាក់ស្លាកលេខភ្នំពេញ3A-2359 អ្នកបើកបររត់គេចខ្លួន ចូលក្នុងព្រៃ សមត្ថកិច្ចយើងកំពុងតាមស្វែងរក ត្រូវរថយន្តបុកកិនចំពីខាងក្រោយតែម្ដង។

គ្រោះថ្នាក់នេះបណ្ដាលឲ្យស្លាប់មនុស្សម្នាក់ នៅនឹងកន្លែងកើតហេតុ អ្នកបើកបរម៉ូតូ កំពុងស្វែងរកអត្តសញ្ញាណ នឹងក្រុមគ្រួសារ ។
រីឯវត្ថតាង រថយន្ត និង ម៉ូតូ បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលា៕

Loading...