Post News Media ព័ត៌មានជាតិ បញ្ជូនជនសង្ស័...

បញ្ជូនជនសង្ស័យដែលវាយទៅលើបងបង្កើត ជានគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រខេត្តស្ទឹងត្រែងទៅតុលាការ

ស្ទឹងត្រែង: លោកប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានប្រាប់Post Newsថា ជនសង្ស័យដែលប្រើហិង្សាដោយចេតនា ទៅលើបងប្រុសបង្កើតបណ្តាលឲ្យស្លាប់ ពេលនេះត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់តុលាការហើយនៅព្រឹកថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០១៨នេះ។

គួរបញ្ជាក់ផងដែរថា កាលពីវេលាម៉ោង៧ យប់ថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចភូមិកណ្តាល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង មានករណីហិង្សាដោយចេតនា (បណ្តាលឲ្យមរណ:ភាពជនរងគ្រោះ) ដោយមានជនសង្ស័យឈ្មោះ ទូច សារ៉ាត់ ភេទប្រុស អាយុ៣៧ឆ្នាំ បានកាន់ដំបង៤ជ្រុង ប្រវែង១ម៉ែត្រជាង ដើរមកហៅជនរងគ្រោះជាបងប្រុសបង្កើតឈ្មោះ ទូច សារ៉ា អាយុ៤៥ឆ្នាំ ជានគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង នៅផ្ទះអ្នកជិតខាង រួចជនរងគ្រោះក៏ដើរចេញពីផ្ទះអ្នកជិតខាងដល់ខាងមុខផ្ទះ ក៏ត្រូវជនសង្ស័យជាប្អូនយាដំបងវាយ ចំខាងក្រោមស្លាបប្រជ្រាវខាងឆ្វេង និងប្រតាយប្រតប់គ្នា តែត្រូវបានម្តាយនិងអ្នកជិតខាងឃាត់ទាន់ បំបែកចេញ ។ ក្រោយមកពីជនរងគ្រោះមិនបានទៅពេទ្យពិនិត្យនោះទេ ដោយប្រាប់ថាមិនអីទេ លុះថ្ងៃបន្តបន្ទាប់ចុះតែត្អូញថាទ្រមខ្លួន ព្រោះអីមានជំងឺប្រចាំកាយយូរមកហើយ លុះដល់ថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០១៨ ជនរងគ្រោះក៏ស្លាប់តែម្តង៕

Loading...