ព័ត៌មានជាតិ

ចប់បាត់! កូនខំទៅធ្វើជាពលករនៅប្រទេសថៃ សន្សំលុយផ្ញើមកម្តាយ បែរជាម្តាយចាញ់ល្បែងប្រឌិតរឿងចោរប្លន់

បាត់ដំបង: មានករណីស្ត្រីម្នាក់ បានប្រឌិតរឿងរ៉ាវថា មានករណីចោរធ្វើសកម្មភាពប្លន់យកលុយនិងគ្រឿងអលង្ការអស់ពីខ្លួន លុះសមត្ថកិច្ចស្រាវជ្រាវ ទើបដឹងថា ជារឿងចាញ់ល្បែង។

ករណីនេះកើតឡើងនៅម៉ោង១២យប់ ថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅភូមិថ្នល់បត់ ​ឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីខាងលើនេះមានឈ្មោះ វង់ វណ្ណា ភេទស្រី អាយុ៥៦ឆ្នាំ​ ហើយក្រោយពីការសាកសួរ​ទើបដឹងថា ស្ត្រីខាងលើនេះជាស្ត្រីមេម៉ាយ មានកូន៦នាក់ ដែលភាគច្រើនទៅធ្វើជាពលករនៅប្រទេសថៃ បានប្រាក់ក៏ផ្ញើរឲ្យម្តាយ តែបែរជាម្តាយទៅលេងល្បែងចាញ់អស់ប្រាក់ ក៏បង្កើតជារឿងប្រឌិត ថាមានចោរប្លន់យកលុយដែលកូនបានសន្សំផ្ញើឲ្យម្តាយចំនួន ៧ម៉ឺន៥ពាន់បាត មាស៥ជី ទៅបាត់ដោយសុវត្ថិភាពទៅវិញ ព្រោះខ្លាចកូនស្តីបន្ទោស។

ទោះបីជាយ៉ាងណា បច្ចុប្បន្នសមត្ថកិច្ចបានធ្វើការអប់រំណែនាំទៅកាន់ស្ត្រីខាងលើ រួចអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញផងដែរ៕

មតិយោបល់