Post News Media ព័ត៌មានជាតិ យកដំបងឬស្សី វ...

យកដំបងឬស្សី វាយសំពង បណ្តាលឲ្យបុរសម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវប៉ូលិសឃាត់ខ្លួន!

ភ្នំពេញ: កាលពីវេលាម៉ោង១យប់ឈានចូលថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ មានករណីក្មេងស្ទាវ បានយកដំបងឬស្សីវាយសំពង ទៅលើយុវជនម្នាក់ បណ្តាលឲ្យរបួសធ្ងន់ ។

ជនសង្ស័យមានឈ្មោះ សុង ដារិទ្ធ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ ជាងចម្លាក់ ស្នាក់នៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល បានយកដំបងឬស្សី វាយលើជនរងគ្រោះឈ្មោះហួត ប៉េងគ្រី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងចម្លាក់ ស្នាក់នៅភូមិទួលស្លែង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល បណ្តាលឲ្យរងរបួសធ្ងន់។

មូលហេតុគឺដោយសារតែផឹកស្រវឹង ហើយជនសង្ស័យបានកើតមានជម្លោះជាមួយប្អូនជនរងគ្រោះ រួចក៏បន្តរាលដាល ទាស់សម្តីគ្នាជាមួយជនរងគ្រោះ ទើបទាយដំបងវាយសំពង បណ្តាលឲ្យរបួសធ្ងន់សន្លប់បាត់ស្មារតី តែម្តង ត្រូវបានបញ្ជូនទៅសង្គ្រោះ ទៅមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ហើយជនសង្ស័យជាមនុស្សធ្លាប់ប្រើប្រាស់គ្រឿងញៀនរយ: ពេល២ឆ្នាំមកហើយដែរ ពេលនេះ ត្រូវបានបញ្ជូនមកកាន់អធិការនគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការទទៅតាមផ្លូវច្បាប់បន្តទៀត៕

Loading...