ព័ត៌មានជាតិ

ពុលត្រីកំពតទៀតហើយ! ស្លាប់ឪពុក ម្តាយនិងកូនរបួសធ្ងន់

ក្រចេះ: លោកវរសេនីយ៍ឯក ឆុង តូរ៉ាន់ អធិការនគរបាលស្រុកឆ្លូង បានឲ្យដឹងថា នៅថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វសក័ ព.ស ២៥៦១ ត្រូវនិងថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង២និង៤០នាទីរសៀល មានករណីពុលត្រីកំពត នៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។

ជនរងគ្រោះទី១មានឈ្មោះ ខាត់ ខាន់ ភេទប្រុស អាយុ៥៧ឆ្នាំ ជាប្តី បានស្លាប់ពេលយកទៅដល់មន្ទីរពេទ្យមេមត់។ ,ទី២ឈ្មោះ ហម ប៉ក់ ភេទស្រីអាយុ៥៣ឆ្នាំ ត្រូវជាប្រពន្ធ កំពុងសម្រាកព្យាបាលនៅពេទ្យមេមត់ និងទី៣ឈ្មោះ ខាន់ រ៉ាទី ភេទស្រី អាយុ១៨ឆ្នាំ ត្រូវជាកូន កំពុងសម្រាកព្យាបាលពេទ្យមេមត់។
ករណីនេះ កម្លាំងជំនាញបច្ចេកទេស សហការជាមួយប៉ុស្តិ៍ចុះពិនិត្យ ស្រាវជ្រាវដល់កន្លែងកើតហេតុឃើញថា ពិតជាបានពុលត្រីកំពតមែន។
ចំណែកសាកសព បានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាម
ប្រពៃណី៕

មតិយោបល់