ព័ត៌មានជាតិ

មានទាំងចាស់ ទាំងក្មេង ដកហូតថ្នាំញៀន៧.៣១ក្រាម និង១៤៣គ្រាប់

បន្ទាយមានជ័យ: នៅវេលាម៉ោង១២និង ៣០នាទី ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០១៨ ចំណុចម្តុំផ្សារយួន ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត កម្លាំងមូលដ្ឋានកងរាជអាវុធហ្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

ជនសង្ស័យទាំង៣នាក់ ទី១-ឈ្មោះ វិន ធីលិន ហៅ យាយយួន ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិវៀតណាម , ទី២-ឈ្មោះ ស្រៀង ចាន់តារា (ហៅ ជា) ភេទប្រុស អាយុ៣៣ឆ្នាំ និងជនសង្ស័យទី៣-ឈ្មោះ កែវ សារិទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ។

ក្នុងនោះដែរ​សមត្ថកិច្ចធ្វើការដកហូតបាន គ្រឿងញៀនមេតំហ្វេតាមីន ទឹកកកចំនួន១៣កូនថង់តូច ស្មើនឹង ៧.៣១ក្រាម , គ្រឿងញៀនមេតំហ្វេតាមីនគ្រាប់ ចំនួន ១៤៣គ្រាប់ ,ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន១ ,ទូរសព្ទដៃចំនួន២គ្រឿង (ម៉ាក សាំស៊ុងហ្គាឡាក់ស៊ី អេស៧ ពណ៌ទឹកមាស១គ្រឿង និងម៉ាកអូប៉ូ អេហ្វ៣ ពណ៌ផ្កាឈូក ចំនួន១គ្រឿង) ,ប្រាក់ខ្មែរចំនួន ២៩០,០០០រៀល ,ប្រាក់បាតចំនួន ៦០០បាត , ប្រាក់ដុល្លារចំនួន ២ដុល្លារ ,ចិញ្ចៀនលោហធាតុពណ៌លឿងចំនួន២វង់ -ខ្សែដៃលោហធាតុពណ៌លឿងចំនួន ២ខ្សែ ,សៀវភៅបញ្ជីលក់គ្រឿងញៀនចំនួន១ក្បាល និងឧបករណ៍ជក់ និងច្រកគ្រឿងញៀនមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យ កំពុងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់