ព័ត៌មានជាតិ

ចោរស្រីដៃរហ័ស វះកាបូបស្ពាយយកទូរសព្ទពីគេមិនសម្រេច ជាប់ខ្នោះរបស់ប៉ូលិស!

ភ្នំពេញ: នគរបាលទួលសង្កែទី១ បង្ក្រាបជាក់ស្តែងករណីលួច ប្រើឡាមវះកាបូបស្ពាយយកទូរសព្ទដៃ១គ្រឿង ម៉ាក អាយហ្វូនហ្វាយ ដោយឃាត់ខ្លួននារីជាជនសង្ស័យម្នាក់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០១៨ ចំណុចក្នុងផ្សារទំនប់ ក្រុមទី៤ ភូមិទួលគោក សង្កាត់ទួលសងែ្ក១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

នារីជាជនសង្ស័យមានឈ្មោះ រីម ទី ភេទស្រី អាយុ៣៨ឆ្នាំ មានទីលំនៅផ្ទះជួល ផ្លូវលំ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ក្រុងភ្នំពេញ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។ ជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណ មិនដាក់ពាក្យបណឹ្តងបានយកទូរសព្ទវិញពីជនសង្ស័យធើ្វដំណើរទៅបាត់។

សមត្ថកិច្ចកិច្ចឲ្យដឹងថានៅ មុនពេលកើតហេតុជនសង្ស័យបានជិះម៉ូតូឌុបចេញផ្ទះនៅភូមិគោកឃ្លាង មកផ្សារទំនប់ពេលមកបានដើរចូលទៅក្នុងផ្សារទិញម្ហូបជាមួយប្រជាពលរដ្ឋ ហើយជនសង្ស័យបានយកផ្លែឡាមវះការបូបស្ពាយជនរងគ្រោះលួចយកទូរសព្ទដៃបាន១គ្រឿងម៉ាកអាយហ្វូនហា្វយ ពណ៌ស ពេលនោះជនរងគ្រោះក៏ទាន់ក៏ស្រែកផ្អើលឆោឡោ កម្លាំងប៉ុស្តិ៍ និងខណ្ឌដែលនៅគោលដៅផ្សារជួយអន្តរាគមន៍ឃាត់ខ្លួនយកមកកាន់ទីស្នាក់ការប៉ុស្តិ៍។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់