ព័ត៌មានជាតិ

ឃាត់ខ្លួនប្រុសស្រី១៥នាក់ ករណីជួញដូរគ្រឿងញៀន នៅខណ្ឌឬស្សីកែវ!

ភ្នំពេញ: នគរបាលខណ្ឌឬស្សីកែវ ក្រោយបើកការស្រាវជ្រាវ កម្លាំងជំនាញខណ្ឌប៉ុស្តិ៍ប្ញស្សីកែវ បានចុះធ្វើការបង្ក្រាបជាក់ស្តែង ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យប្រុស្រីចំនួន១៥នាក់ក្នុងនោះស្រី៤នាក់ ព្រមដកហូតថ្នាំញៀន២កញ្ចប់តូចនិងទូហ្គេម៣ទូ។

ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យនេះបានកើតឡើងកាលពីវេលាម៉ោ១និង៣០នាទីរសៀល ថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ៧០កែង រថភ្លើងចំនួន៣ទីតាំង ក្នុងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ខណ្ឌឬស្សីកែវ។

សមត្ថកិច្ចបានបន្តឲ្យដឹងថា នៅក្នុងប្រតិបត្តិការនេះ គឺកម្លាំងសមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវរហូតឈានដល់ការចុះបង្ក្រាប និងឃាត់ខ្លួនបានជនសង្ស័យប្រុសស្រីចំនួន១៥នាក់ ក្នុងនោះស្រី៤នាក់ ប្រុស១១នាក់ និងសម្ភារ:ដកហូតម្សៅក្រាម ពណ៌សថ្លា ចំនួន២កញ្ចប់តូចឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ដាវ២ដើម នឹងទូរហ្គេម៣គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ១៥នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕
//youtu.be/4ErVWQqusqg

មតិយោបល់