Post News Media ព័ត៌មានជាតិ រថយន្ដដឹកផ្លែ...

រថយន្ដដឹកផ្លែឈើ​ក្រឡាប់បះជើង ខ្ទេចគ្មានសល់!

កោះកុង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយមានរថយន្តមួយគ្រឿងជាប្រភេទរថយន្តដឹកផ្លែឈើ បានក្រឡាប់ផ្ងារជើង យ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៤៨ បង្គោលគីឡូម៉ែ្រតលេខ៦១-៦២ ស្រុកបូទុមសាគរ ខេត្តកោះកុង។

រថយន្ដដែលក្រឡាប់នេះ ជាប្រភេទរថយន្តម៉ាកហ៊ីណូ ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3D-3276 បើកបរដោយឈ្មោះ អ៊ុ ចាន់សេរិ អាយុ ២៥ឆ្នាំ ភេទប្រុស រួមដំណើរជាមួយឈ្មោះ ផល រតនា អាយុ២៦ឆ្នាំ លុះដល់ចំណុចកើតហេតុ ក៏រអិលភ្លៀងក្រឡាប់ផ្ងារជើងតែម្តង។

Loading...