Post News Media ព័ត៌មានជាតិ បញ្ជូនខ្លួនស្...

បញ្ជូនខ្លួនស្ដ្រីម្នាក់ជាមេខ្លោង ​ទទួ​ល​​ផល​ចោរកម្ម ទៅតុលាការចាត់ការបន្ដតាមច្បាប់

ភ្នំពេញ: សមត្ថកិច្ចនគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃស្នងការដ្ឋាន​រាជធានី​ភ្នំពេ​ញ នៅថ្ងៃទី២៨ ខែកុម្ភ:​ ឆ្នាំ២០១៨​នេះបានបញ្ជូន​ខ្លួន​ស្ដ្រីម្នាក់ជាមេខ្លោង​ទ​​ទួ​លផលចោរកម្មម្នាក់ ទៅកាន់សាលាដំបូងរា​ជ​ធានីភ្នំពេញ ដើម្បីចាត់ការបន្ដ​តា​ម​នីតិវិធី។

យោងតាម​របាយការណ៍​សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ ស្ដ្រីជនសង្ស័យ​មានឈ្មោះ ហម ធារ៉េត ហៅម៉ាប់ អាយុ៣១ឆ្នាំ​ មុខរបរ អ្នកទិញរបស់ចោរ ស្នាក់​នៅផ្ទះ​ជួល ផ្លូវបេតុង សង្កាត់ចោមចៅ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

ដោយឡែកជនរងគ្រោះឈ្មោះ ប៉ាន់ បញ្ញាវុធ ភេទ​ប្រុ​ស អាយុ៣២ឆ្នាំ ជាម្ចាស់រថយន្ត ម៉ាកCRV ស្នាក់​នៅ​ផ្ទះ​ជួល ផ្លូវបេតុង ភូមិធ្លក សង្កាត់គោក​រ​កា ខណ្ឌ​ព្រែ​កព្នៅ រាជធានីភ្នំពេញ។

គួររំលឹកថា​ សមត្ថកិច្ចបាន ឃាត់ខ្លួនស្ត្រីជនសង្ស័យ កាល​ពី​ព្រឹកថ្ងៃ​ទី​២៥ ខែកុម្ភ: ឆ្នាំ២០​១​៨កន្លងទៅ ចំណុ​ច​មុខ​ផ្ទះ​២៥បេ ផ្លូវ​២១៧ ភូមិ​ទ្រា៣ សង្កា​ត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌ​មាន​ជ័យ រាជ​ធា​នី​ភ្នំពេញ។

ក្រោយមក​សមត្ថកិច្ចឃាត់​ខ្លួន ​បាន​នាំជន​សង្ស័យ ទៅ​ឆែក​ឆេរ​លំ​នៅ​ដ្ឋាន​ ​មាន​ទី​តាំង​ស្ថិត​ផ្ទះ​ជួល ផ្លូវ​បេ​តុង សង្កាត់​ចោម​ចៅ​២ ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដក​ហូតបានវត្ថុតាងរួមមាន៖
​រថយន្ត ​ម៉ាក​ហុងដា CRV ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ១៩៩៧ ពាក់ស្លាកលេខ ភ្នំពេញ 2I-4618 (ពាក់​ស្លាក​លេខ​ក្លែង​ភ្នំពេញ 2Y-3326) ចំនួន ១គ្រឿង, ​ស្លាក​លេខ​ម៉ូតូ ​ចំនួន៤បន្ទះ (ភ្នំពេញ 1FJ-2545,កំព​ង់ចាម 1Q-9522,កំពត 1F-0840 និង​ភ្នំពេញ 1FJ-3862) , ប័ណ្ណសម្គាល់​យាន​យន្ត​ចំនួន ៦សន្លឹក , អត្តសញ្ញាណ​ប័ណ្ណ ជនជាតិខ្មែរ ឈ្មោះ ឡៃ ផាន់ទឹក ចំនួន ១សន្លឹក , កូនសោស​ម្រាប់​ដោះ​ម៉ូតូ ​មួយចំនួន និង​កូន​សោ​ឈុត ចំនួន​១២ ឈុត , គ្រឿងបន្លាស់ម៉ូតូ មួយចំនួន , ម៉ារ៉ាវេន ម៉ូតូចំនួន ១១ , កញ្ចក់ម៉ូតូចំនួន ១៣គូ , កូនសោចាក់ម៉ូតូចំនួន ១៣គ្រាប់ , គម្របស៊ីម៉ាំងម៉ូតូចំនួន ១៣ និងសន្ទះកែបម៉ូតូចំនួន ០៤បន្ទះ៕

Loading...