ព័ត៌មានជាតិ

រថយន្តដឹកស៊ីទែនសាំងក្រុមហ៊ុនL.H.R បើកគេចម៉ូតូ ក្រឡាប់រងការខូចខាត!

ព្រៃវែង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ក្រោយពីមានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ១គ្រឿង បើកគេចម៉ូតូ បណ្តាលឲ្យក្រឡាប់រងការខូចខាតយ៉ាងដំណំ។

កើតហេតុនៅវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៨ ភូមិក្រចាបទី៣ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3A-3923(រថយន្តដឹកស៊ីទែនសាំង ចំណុះ៣០.០០០លីត្រ ក្រុមហ៊ុនL.H.R) ទីតាំងនៅភ្នំពេញ បើកបរដោយឈ្មោះ ស៊ុយ ចំរ៉ុ ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅភូមិពានា ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង៕

មតិយោបល់