Post News Media ព័ត៌មានជាតិ សមត្ថកិច្ចចុះ...

សមត្ថកិច្ចចុះឆែកឆេរសិប្បកម្ម ឃុន សែ ធ្វើទឹកម្ទេស ទឹកត្រី ទឹកស៊ីអ៊ីវ មិនមានច្បាប់ត្រឹមត្រូវ!

ភ្នំពេញ: យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០១៨ មន្ត្រីកាំកុងត្រូលសាខាផែស្ងួតចុងទី ភ្នំពេញ បានទទួលបញ្ជាពីលោកអគ្គនាយករង គឹម មាសសុខសីហា ឲ្យចូលរួមសហការជាមួយគណ:កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងកម្លាំងចម្រុះ ដែលដឹកនាំផ្ទាល់ដោយ លោក ងិន ពេជ ព្រះរាជអាជ្ញារងចុះឆែកឆេរសិប្បកម្ម ឃុន សែ ធ្វើទឹកម្ទេស ទឹកត្រី ទឹកស៊ីអ៊ីវ ស្ថិតនៅ ទីតាំងផ្លូវលេខ១៥១ ភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ក្រោយពីការត្រួតពិនិត្យ យើងឃើញថា សិប្បកម្មខាងលើនេះពុំមានច្បាប់ត្រឹមត្រូវទេ ហើយព្រះរាជអាជ្ញារងលោក ងិន ពេជ សម្រេចឲ្យផ្អាកអាជីវកម្មបណ្តោះអាសន្ន ដើម្បីបំពេញបែបបទឲ្យបានត្រឹមត្រូវឡើងវិញ និងបានយកគំរូមួយចំនួនទៀត បញ្ជូនទៅមន្ទីរពិសោន៍នៃអគ្គនាយកដ្ឋានកាំកុងត្រូលដើម្បីរកនូវសារធាតុគីមីហាមឃាត់បន្តទៀត។

ចំពោះវត្ថុតាងទាំងអស់ពុំបានធ្វើការដកហូតទេ គឺរក្សាទុកនៅទីតាំងខាងលើដដែល៕

Loading...