ព័ត៌មានជាតិ

ផ្លូវងងឹតពេក! រថយន្តដឹកខ្សាច់បើកក្រឡាប់ផ្ងារជើង ធ្លាក់ខ្សាច់ពេញផ្លូវ៦០ម៉ែត្រ

​ភ្នំពេញ: នៅមុននេះបន្តិច មានករណីរថយន្តដឹកខ្សាច់១គ្រឿង ក្រឡាប់ផ្ងារជើងដោយខ្លួនឯង បណ្ដាលឲ្យធ្លាក់ខ្សាច់រាយពេញផ្លូវ។

កើតហេតុនៅវេលាម៉ោង៧ និងង៥០នាទីយប់ ថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ហើយឲ្យភាគីខាងម្ចាស់រថយន្តស្ទូចរថយន្ត និងឲ្យក្រុមហ៊ុនរថយន្តខាងលើធ្វើការបោសសម្អាតខ្សាច់ឲ្យអស់ពីផ្លូវ ឲ្យបានស្អាតដូចដើមតែម្តង៕

មតិយោបល់