ព័ត៌មានជាតិ

ប៉ងរំលោភក្មេងស្រីនៅក្នុងព្រៃប្រេងខ្យល់ គេមកទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច!

តាកែវ: នៅថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង៤និង២០នាទីរសៀល កម្លាំងជំនាញអធិការដ្ឋានគរបាលស្រុកត្រាំកក់ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចព្រៃប្រេងខ្យល់ ស្ថិតនៅភូមិទួលខ្លុង(ចុងខាងលិច) ឃុំអូសារាយ ស្រុកត្រាំកក់ ពាក់ព័ន្ធករណី ប៉ុនប៉ងរំលោភសេពសន្ថវ:។

ជនសង្ស័យមានឈ្មោះ ហ៊ា សុគន្ធា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិ ឫស្សី១គុម្ព ឃុំអូសារាយ បានធ្វើសកម្មភាពប៉ុនប៉ងរំលោភជនរងគ្រោះ ឈ្មោះ ង.ស.ភ អាយុ១៥ឆ្នាំ រស់នៅស្រុកត្រាំកក់ តែមិនបានសម្រេច ដោយសារអ្នកជិតខាងឃើញទាន់ និងរាយការណ៍មកសមត្ថកិច្ចកដើម្បីធ្វើការឃាត់ខ្លួនតែម្តង។

បច្ចុប្បន្ន ជនសង្ស័យ កម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងតាមនិតិវិធី៕

មតិយោបល់