Post News Media ព័ត៌មានជាតិ ឃាត់ខ្លួនបុរស...

ឃាត់ខ្លួនបុរសម្នាក់ តាមដីកាបង្គាប់ ពីបទហិង្សាដោយចេតនា

បាត់ដំបង: នៅថ្ងៃអង្គារ ១៣ កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង៨និង៤៥នាទីយប់ នៅចំណុចផ្លូវស្រែ១០០ ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រុមអន្តរាគមន៍បង្ការ បង្ក្រាប បានចុះអនុវត្តន៍ដីកាបង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង លិ សុខា លេខ ៦០ ដប.នប/១៨បានបង្គាប់ឲ្យនាំខ្លួនឈ្មោះ វឿង រដ្ឋា ហៅភា ភេទប្រុស កើតនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ១៩៩៧ ជនជាតិខ្មែរ សញ្ជាតិអ៊ីស្លាម កើតនៅភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ទីលំនៅសព្វថ្ងៃផ្ទះលេខ១៧៣ ក្រុមទី១៣ ភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង មុខរបរមិនពិតប្រាកដ ។

ឪពុកឈ្មោះ អ៊ុច វណ្ណ: ម្តាយឈ្មោះ ជន មុំ ជានីតិជន ទោសពីមុនគ្មាន ត្រូវបានតំណាងអយ្យការស៊ើបសួរពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដែលប្រព្រឹតនៅចំណុចភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨៕

Loading...