Post News Media ព័ត៌មានជាតិ សមត្ថកិច្ចកម្...

សមត្ថកិច្ចកម្ពុជា ឃាត់ខ្លួនជនជាតិវៀតណាម៧នាក់ ចូលមកស្នាក់នៅ និងបំពេញការងារដោយខុសច្បាប់ នៅសង្កាត់ផ្សារដើមថ្កូវ!

​ភ្នំពេញ: កម្លាំងនគរបាលអន្តោប្រវេសន៍ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍និតិវិធី សហការជាមួយនិងកម្លាំងនគរបាលរបស់ការិយាល័យគ្រប់គ្រងជនបរទេសរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលអំពីសំណាក់លោក សៀង សុខ ព្រះរាអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនបុរសជនជាតិវៀតណាមចំនួន៧នាក់ នៅក្នុងសង្កាត់ផ្សារដើមថ្កូវ។

ប្រតិបត្តិការនេះដែរបានធ្វើឡើង កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ នៅតាមបណ្តារោងសិប្បកម្មកែច្នៃឈើមួយចំនួន ដែលមានទីតាំងនៅតាមបណ្តោយផ្លូវលេខ១០៥ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

ក្នុងប្រតិបត្តិការត្រួតពិនិត្យការស្នាក់នៅ និង បំពេញការងារនេះដែរ កម្លាំងរបស់លោកបានធ្វើឡើងទៅតាម បណ្តារោងសិម្មកម្មឈើមួយចំនួនដែលមានទីតាំងនៅតាមបណ្តោយផ្លូវលេខ១០៥ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមននេះ។

លោកឧត្តមសេនីយ៍ក៏បានប្រាប់បន្តទៀតថា ក្នុងប្រតិបត្តិការនេះដែរកម្លាំងរបស់លោកបានរកឃើញជនជាតិវៀតណាមជាបុរសៗ សរុបចំនួន ៧នាក់ ដែលបានលួចចូលមកស្នាក់នៅ និងបំពេញការងារដោយខុសច្បាប់គ្មានលិខិតឆ្លងដែនតែម្តង។

ក្រោយពីប្រតិបត្តិការចុះត្រួតពិនិត្យការស្នាក់នៅ និង បំពេញការងារជនបរទេសរបស់កម្លាំងមានសម្ថកិច្ចនគរបាលអន្តោប្រវេសន៍នេះដែរ ក្រុមជនជាតិវៀតណាមចំនួន៧ខាងលើ ត្រូវបាននាំខ្លួនយកទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ដើម្បីចាត់ការទៅតាមនិតិវិធីនេះច្បាប់៕

Loading...