Post News Media ព័ត៌មានជាតិ ក្មេងកំពុងពេញ...

ក្មេងកំពុងពេញស្រឡាញ់ រត់ឆ្លងផ្លូវត្រូវរថយន្តកិនស្លាប់មួយរំពេច!

កំពង់ធំ: កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១១និង១៥នាទី នៅលើកំណាត់ផ្លវខេត្ត ចំណុចមុខផ្ទះ ឆាំមាឡែន ភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចររថយន្តមួយគ្រឿង បានបុកក្មេងរត់ឆ្លងកាត់ផ្លូវ បណ្តាលឲ្យកិនស្លាប់មួយរំពេច។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ស្លាកលេខ កំពង់ធំ 3A-0557 បើកបរទិសដៅពីជើងទៅត្បូង ដោយឈ្មោះ តុប ខេងឡុង ភេទប្រុស អាយុ៤៨ឆ្នាំ នៅភូមិតាឡក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បានបុកក្មេងឈ្មោះ ហុង លីម៉េង ភេទប្រុស អាយុ៣ឆ្នាំ នៅភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ រត់ឆ្លងកាត់ផ្លូវ ពីកើតទៅលិច បណ្តាលឲ្យស្លាប់នៅន្លែងកើតហេតុតែម្តង ។ ចំណែកអ្នកបើកបរ ត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់ការិយាល័យនគបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

Loading...