ព័ត៌មានជាតិ

First News៖ ពុទ្ធោ! រថយន្ត២គ្រឿងបុកគ្នានៅចំណោតភ្នំចិនយំ ស្លាប់៣នាក់យ៉ាងរន្ធត់!

ពោធិ៍សាត់: លោកវរសេនីយ៍ទោ ធាង ឡេង អធិការស្រុកវាលវែង បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងរថយន្ត២គ្រឿង បានបុកគ្នាពេញទំហឹង ខ្ទាតទៅម្ខាងម្នាក់ បណ្តាលឲ្យមានមនុស្ស៣នាក់ស្លាប់ ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៤និង៦នាទី ល្ងាចថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចចំណោតភ្នំ ចិនយំ ផ្លូវលេខ៥៥ ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ពេលនេះសមត្ថកិច្ចកំពុងតែចុះទៅអន្តរាគមន៍៕

មតិយោបល់