ព័ត៌មានជាតិ

រថយន្តក្រុងបើកលឿន វ៉ាជែង បុកម៉ូតូស្លាប់បុរសម្នាក់មួយរំពេច!

ស្វាយរៀង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១២និង២០នាទី ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១៥២-១៥៣ ក្នុងភូមិព្រៃទប់ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។

រថយន្តបង្កខាងលើ ប្រភេទទេសចរណ៍៤៥កៅអី ពណ៌ក្រហម លាយស ពាក់ស្លាកលេខ ភ្នំពេញ3A-1385 (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ) លុះមកដល់ចំណុចកើតហេតុ បានបើកវ៉ាជែង ក៏មកបុកម៉ូតូ សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង1I-8674 ជិះដោយឈ្មោះ តូច ភិន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិរោងដំរី ឃុំស្វាយចេក ស្រុករំដួល បើកបរម៉ូតូពីទិសខាងលិចទៅកើតក្នុងទិសដៅបញ្ច្រាសទិសគ្នា លាន់ដូចរន្ទះ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងនាំយករថយន្តបង្ក និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគបាលក្រុងបាវិត ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី។ ចំណែកសពជនរងគ្រោះ បានប្រគល់ឲ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់