ព័ត៌មានជាតិ

នគរបាលខណ្ឌសែនសុខ បង្ហាញមុខជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីឆក់កាបូប

  (ភ្នំពេញ): អធិការនគរបាលខណ្ឌសែនសុខ លោកម៉ក់ ហុង បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៦មីនានេះ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានបង្ហាញមុខ ជនសង្ស័យចំនួន ៤នាក់ ដែលពាក់ព័ន្ធនឹងករណីឆក់ កាបូបតាមដងផ្លូវ (នៅសង្កាត់កាកាបខណ្ឌពោធិ៍សែនសុខ) និងប្រើប្រាស់ដាវសាំម៉ូរ៉ៃកាប់យកម៉ូតូ (នៅសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ) និងគាស់តូបយកទូរស័ព្ទ (នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ) ជាមុខសញ្ញាសកម្មក្នុងការប្រព្រឹត្តបទល្មើស ។

    

លោកម៉ក់ ហុង បន្តរថា ជនសង្ស័យដែលបង្ហាញមុខ ១. មាស សុភ័ក្ត្រ ហៅ ភ័ក្ត្រ ភេទប្រុសអាយុ ២២ឆ្នាំ , ២. អ៊ុក ដារ៉ា ហៅ ង៉ោល ភេទប្រុស អាយុ ២១ឆ្នាំ , ៣. ឡុង វិសាល ហៅ គោ ភេទប្រុស អាយុ ២៣ឆ្នាំ , ៤. ជិន យ៉ន់ ហៅ ជេម ភេទប្រុស អាយុ២៤ឆ្នាំ ។

  

មុនឈានដល់ការចាប់ខ្លួនជនសង្ស័យទាំង ៤នាក់ខាងលើ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានប្រើប្រាស់កម្លាំងល្បាតពួនស្ទាក់ និងកម្លាំងជំនាញសម្ងាត់ដើម្បីបង្ក្រាបក្រុមទាំងនេះឲ្យចំគោល។

  

បច្ចុប្បន្ននេះ សមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីបញ្ជូនជនសង្ស័យទាំង ៤នាក់ខាងលើ ទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តន៍តាមនីតិវិធីបន្ត ។
ក្រៅពីនោះ អធិការដ្ឋាន នគរបាលខណ្ឌសែនសុខ សូមថ្លែងអំណរគុណ លោកលី សាវេត អភិបាលខណ្ឌ និងជាប្រធានគណ:បញ្ជាការឯកភាពខណ្ឌសែនសុខ ដោយឱ្យសារពត៌មានផ្សព្វផ្សាយលើការលើកទឹកចិត្តចំនួន១០០០០០០ មួយលានរៀល ដល់កងកម្លាំង ដែលជាទឹកចិត្ត របស់លោកអភិបាលខណ្ឌផ្ទាល់ ។

   
 

មតិយោបល់