Post News Media ព័ត៌មានជាតិ គ្រាន់តែឪពុកម...

គ្រាន់តែឪពុកម្តាយទូន្មានឲ្យដើរផ្លូវល្អសោះ ចងកសម្លាប់ខ្លួន!

ភ្នំពេញ: មានការភ្ញាក់ផ្អើលមួយ បានមានយុវជនម្នាក់តូចចិត្តនឹងឪពុកម្តាយទូន្មានឲ្យដើរផ្លូវល្អ បែរជាធ្វើអត្តឃាតចងកសម្លាប់ខ្លួនក្នុងបន្ទប់ទឹក កាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ ភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ។

ជនរងគ្រោះមានឈ្មោះ លុន សុវណ្ណ អាយុ២០ឆ្នាំ ធ្លាប់ប្រើប្រាស់គ្រឿងញៀន និងតែងតែចាញ់បោកគេ យកម៉ូតូ ក៏ដូចជារបស់របរមានតម្លៃផ្សេងទៀតយកទៅលក់ យកលុយមកទិញគ្រឿងញៀនជក់អស់ លុះថ្ងៃកើតហេតុឪពុកម្តាយស្តីបន្ទោសទូន្មាន ស្រាប់តែរត់ទៅចងកសម្លាប់ខ្លួនដោយខ្សែអង្រឹង ស្លាប់ក្នុងបន្ទប់ទឹកតែម្តង៕

Loading...