Post News Media ព័ត៌មានជាតិ ជួលត្រាក់ទ័រឲ...

ជួលត្រាក់ទ័រឲ្យមកភ្ជួរស្រែ បែរជាប៉ះចំកូនទង្គិចចំក្បាលស្លាប់នៅនឹងកន្លែង!

ពោធិ៍សាត់: បុរសម្នាក់ បានបាត់បង់កូនជាទីស្រឡាញ់ក្នុងមួយប៉ប្រិចភ្នែក បន្ទាប់ពីបានជួលត្រាក់ទ័រឲ្យមកភ្ជួរស្រែរបស់ខ្លួន តែបែរជាត្រាក់ទ័រនោះបានបើកមកបះជាមួយកូនតូចអាយុ៥ឆ្នាំ ទង្គិចចំក្បាលបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។

ករណីនេះកើតឡើងនៅម៉ោង១២និង៣០នាទី​ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ នៅចំណុចផ្លូវឬស្សី ឃុំកញ្ជ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះបង្កឡើងដោយត្រាក់ទ័រ ដែលឪពុកជនរងគ្រោះជួលមកឲ្យភ្ជួរដីស្រែក្រោមរបស់ខ្លួន តែត្រាក់ទ័រទាំងអស់មានចំនួន៣គ្រឿង លុះដល់ពេលខ្លួនបុរសជាឪពុក បានយកកូនដែលជាជនរងគ្រោះទៅជាមួយដែរ ដោយយកទៅដាក់ចោលឲ្យអង្គុយម្នាក់ឯងក្នុងព្រៃកំពោតស្រែ ដែលត្រាក់ទរ័កំពុងភ្ជួរ។ បន្ទាប់មកឪពុកជនរងគ្រោះបានដើរទៅបង្ហាញព្រំប្រទល់ដីស្រែរបស់ខ្លួនដែលត្រូវភ្ជួរ ក្រោយពេលភ្ជួរួច ឪពុកជនរងគ្រោះបាននិយាយលេងជាមួយម្ចាស់ត្រាក់ទ័រ ប្រហែល២០នាទី។

បន្ទាប់មកក៏ដើរទៅរកយកកូនដែលទុកចោលក្នុងកំពោតព្រៃ ស្រាប់តែពេលទៅដល់ឃើញកូនរបស់ខ្លួនដេកស្លាប់បាត់ទៅហើយ ទើបឪពុកមក បីសាកសព របស់កូនយកត្រឡប់មកផ្ទះវិញដើម្បីធ្វើបុណ្យតាមប្រពៃណីតែម្តង៕

Loading...