ព័ត៌មានជាតិ

Update៖ អាសូរណាស់! ហ៊ីយ៉ាន់ដាយពន្លះរថយន្តកូរ៉េ ស្លាប់៣នាក់ មានទាំងម្តាយនិងកូនទៀត!

ពោធិ៍សាត់: មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយមានរថយន្ត២គ្រឿង បានបុកគ្នាពេញទំហឹងក្នុងទិសដៅស្របទិសគ្នា បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២និង១០នាទីរសៀល ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចលើផ្លូវ៥៥ ក្រោយចិនយំ ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្តធំ និងរថយន្តតូច បើកស្របទិសគ្នាពីលិចទៅកើត ដោយរថយន្តធំ បុកចំពីក្រោយរថយន្តតូច ហើយរថយន្តតូចធ្លាក់ខាងត្បូងផ្លូវ។ ចំណែករថយន្តធំធ្លាក់ខាងជើងផ្លូវ បណ្តាលឲ្យស្លាប់មនុស្ស៣នាក់ ក្នុងនោះមានស្រីម្នាក់ ប្រុស២នាក់ ។ ចំណែកមូលហេតុ បណ្តាលមកពីកត្តាល្បឿន។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការវាស់វែង និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់