ព័ត៌មានជាតិ

ម៉ូតូកង់បី ពន្លះក្បាលនាគចែកទ្រូងផ្លូវ ក្រឡាប់ផ្ងារជើងម្ខាងរបួសធ្ងន់ម្នាក់!

ភ្នំពេញ: បុរសម្នាក់បើកម៉ូតូកង់បីក្នុងល្បឿនលឿន បានរេចង្កូតទៅបុកក្បាលនាគចែកទ្រូងផ្លូវវៀចមួយកង់​ ចំណែកម៉ូតូកង់បីវិញ ក្រឡាប់ផ្ងារជើងម្ខាង ម្ចាស់រងរបួសធ្ងន់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្តុបក្តាន់ពី តាមបណ្តោយផ្លូវសហពន្ធ័រុស្សី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់បើកម៉ូតូកង់មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1GP-3847 ធ្វើដំណើរទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅបុកក្បាលនាគចែកទ្រូវផ្លូវពេញទំហឹង បណ្តាលឲ្យក្បាលនាគវៀចអស់មួយកង់។ ចំណែកម៉ូតូកង់ក្រឡាប់ផ្ងារជើងម្ខាង ម្ចាស់រងបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយកម៉ូតូកង់បីទៅរក្សា ទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់បន្តទៀត៕

មតិយោបល់