ព័ត៌មានជាតិ

កាមរីបាឡែនបើកវ៉ាជែង បុកកូរ៉ូឡា ស្លាប់២នាក់ របួសធ្ងន់៣នាក់!

កំពង់ធំ: នៅវេលាម៉ោង១១និង៥០នាទីយប់ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១១៦-១១៧ ភូមិសំរោង ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរវាងរថយន្តនិងរថយន្តក្នុងទិសដៅបញ្រ្ចាសគ្នា បណ្តាលឲ្យស្លាប់មនុស្ស២នាក់(ប្រុស) និងរបួសធ្ងន់៣នាក់(ស្រីម្នាក់) ស្រាលម្នាក់(ប្រុស)។

រថយន្តម៉ាក កាមរីបាឡែន ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ2R.4622 (បើកបរទិសដៅពីជើងទៅត្បូង) ដោយឈ្មោះ ម៉ាក រ៉ាដែន ភេទប្រុសអាយុ១៩ឆ្នាំ ភូមិតាំងគោក ឃុំសូយោង ស្រុកបារាយណ៍ ខេត្តកំពង់ធំ(គេចខ្លួនបាត់) និងអ្នករួមដំណើរជាមួយ២នាក់ ទី១ឈ្មោះ វុទ្ធី ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិព្រៃស្រង៉ែ ឃុំបល្លង្ក័ ស្រុកបារាយណ៍ ខេត្តកំពង់ធំ(របួសស្រាល) និងឈ្មោះ ជា ចាន់ណារិទ្ទ ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិត្រពាំងស្វាយ ឃុំបល្លង្ក័ ស្រុកបារាយណ៍ ខេត្តកំពង់ធំ(ស្លាប់)។

រថយន្តម៉ាក កូរ៉ូឡា ពណ៌ទឹកមាស ស្លាកលេខ ភ្នំពេញ2E6221 (បើកបរទិសដៅពីត្បូងមកជើង)ដោយឈ្មោះ ឡុង ប៊ី ភេទប្រុស អាយុ៦៦ឆ្នាំ នៅភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ(របួសធ្ងន់ បាក់កជើងស្តាំ) រួមដំណើរជាមួយ២នាក់ ឈ្មោះសុ ជាតា ភេទស្រី អាយុ២៨ឆ្នាំ នៅភូមិឃុំជាមួយអ្នកបើកបររថយន្ត(របួសធ្ងន់ បាក់ឆ្អឹងស្មាស្តាំ) និងឈ្មោះ ជា ឡែន ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិ ឃុំជាមួយអ្នកបើកបររថយន្ត(ស្លាប់)។
ចំពោះវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍។

មូលហេតុ បឋមបង្កដោយ រថយន្តម៉ាកកាមរីបាឡែន បើកជែងក្នុងស្ថានភាពគ្រោះថ្នាក់៕

មតិយោបល់