Post News Media ព័ត៌មានជាតិ ឃាត់ខ្លួនជនសង...

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ជាមុខសញ្ញាប្លន់ក្នុងរាជធានីភ្នំពេញ!

កំពង់ស្ពឺ: ថ្ងៃសុក្រ ០៨រោច ខែផល្គុន នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិថ្មី ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កម្លាំងមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានសហការណ ជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីលោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ នឹងសម្ភារ: វត្ថុតាងរួមមាន៖
ទី១-ឈ្មោះ ម៉ាន់ អាម៉ាត់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ ជាងទូរសព្ទ មានទីលំនៅភូមិថ្មី ឃុំខ្ទុំក្រាំងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
ទី២-ឈ្មោះ សាត អៀងហ៊ន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ ឃុំជាមួយគ្នា
ទី៣-ឈ្មោះ សយ ពិសី ភេទប្រុស អាយុ៣០ ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ ឃុំ ជាមួយគ្នា។

ក្នុងនោះកម្លាំងបានដកហូតវត្ថុតាងសម្ភារ:
រួមមាន៖ ម៉ូតូចំនួន៣គ្រឿង,ថ្នាំញៀនម៉ាទឹកកក ចំនួន៣កញ្ចប់ តូច១កញ្ចប់ ធំ២កញ្ចប់ ស្មើរ ២៩.៧៤ក្រាម,ជញ្ជីងថ្លឹងថ្នាំ១។

ករណីខាងលើនេះជាប់ពាក់ព័ន្ធ ប្លន់នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០១៨។

បច្ចុប្បន្ន ជនសង្ស័យឈ្មោះ ម៉ាន អាម៉ាត់ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានប្រគល់ទៅឲ្យកងរាជអាវុធហត្ថរាជធានីដើម្បីបន្តនីតិវិធីច្បាប់។ ចំណែកជនសង្ស័យ២នាក់ទៀត ថ្នាំញៀនម៉ាទឹកកក ១កញ្ចប់ស្មើរ២៣.៧៤ក្រាម ម៉ូតូ២គ្រឿង បានរក្សាទុក នៅជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវីធីច្បាប់៕

Loading...