ព័ត៌មានជាតិ

សិស្សវិទ្យាល័យផ្សារដើមថ្កូវថ្នាក់ទី១០ម្នាក់ ឆក់ទូរសព្ទជនបរទេសមិនបានសម្រេច ជាប់ខ្នោះ!

ភ្នំពេញ: យុវជនម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយធ្វើសកម្មភាព ឆក់ទូរសព្ទដៃជនបរទេសម្នាក់មិនបានសម្រេច។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ នៅសង្កាត់បឹងកេងកង៣ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ ហេង លី ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សវិទ្យាល័យហ៊ុនសែនប៊ុនរ៉ានី ផ្សារដើមថ្កូវ ថ្នាក់ទី១០ ស្នាក់នៅខណ្ឌមានជ័យ។ ចំណែកជនរងគ្រោះឈ្មោះ GARY SMITH ភេទប្រុស ជាជនជាតិអង្គគ្លេស ស្នាក់នៅអូតែល ក្នុងសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ៕

មតិយោបល់