ព័ត៌មានជាតិ

ជួយShareរកម្ចាស់រថយន្តផង!…

បាត់ដំបង: នៅព្រហស្បតិ៍ ០៧រោច ខែផល្គុនឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៥ទៀតភ្លឺ កម្លាំងស្រុកថ្មគោល ចេញល្បាតត្រួតពិនិត្យបានប្រទះឃើញរថយន្ត១គ្រឿង ម៉ាក កាមរីឆ្លាម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2S.5682 ដោយជនមិនស្គាល់អត្តសញ្ញាណបានទុកចោល នៅចំណុចក្រុម៥០ ភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ហើយសមត្ថកិច្ចយើងបានរឹបអូសយកមករក្សាទុកនៅក្នុងអធិការដ្ឋាននគរបាលស្រុកថ្មគោល។

ក្រោយពេលការស៊ើបអង្កេតបានដឹងថារថយន្តខាងលើត្រូវបានជនសង្ស័យឈ្មោះ អៀង វាសនា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ឆបោកគេមកពីខេត្តសៀមរាប។
លុះដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ ជំនាញនគរបាលខេត្តសៀមរាបបានមកសហការជាមួយកម្លាំងស្រុកថ្មគោល ក៏បានការអនុញ្ញាតពីលោកអ៊ុច សុខុន ស្នងនគរបាលខេត្តបាត់ដំបង បានប្រគល់រថយន្តនេះទៅសមត្ថកិច្ចខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់