ព័ត៌មានជាតិ

ឃាត់ខ្លួនបុរស២នាក់ ដកហូតថ្នាំញៀន២០កញ្ចប់តូចធំ

ភ្នំពេញ: ជំនាញខណ្ឌជ្រោយចង្វារ សហការជាមួយប៉ុស្តិ៍បាក់ខែង ឃាត់ខ្លួនជនសង្ស័យ២នាក់ រក្សាទុកដោយខុសច្បាប់សារធាតុញៀន ដកហូតបានក្រាមពណ៌សថ្លា២០កញ្ចប់តូចនិងធំល្មម។

ប្រត្តិបត្តិការនេះធ្វើឡើងកាលវេលាម៉ោង១១ថ្ងៃត្រង់ ទី១០ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវជាតិលេខ៦A ភូមិបាក់ខែង សង្កាត់បាក់ខែងខណ្ឌជ្រោយចង្វារ។

ជនសង្ស័យទី១មានឈ្មោះ ហ៊ន់ មួយហាក់ ភេទប្រុស អាយុ២២ឆ្នាំ មានស្រុកកំណើតនៅភូមិជំពូវន្ត័ ឃុំត្នោត ស្រុកកញ្ចៀច ខេត្តព្រៃវែង។ ទី២មានឈ្មោះ ធឿន ចិត្រា ភេទប្រុស អាយុ២០ឆ្នាំ មានស្រុកកំណើតភូមិត្នោត ឃុំត្នោត ស្រុកកញ្ចៀច ខេត្តព្រៃវែង។

វត្ថុតាងដកហូតរួមមានក្រាមថ្លា ពណ៌ស ចំនួន១៩កញ្ចប់តូច និងធំល្មម១កញ្ចប់ និងម៉ូតូ១គ្រឿងម៉ាកស្មាក់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ.1BG-2075ស៊េរីឆ្នាំ២០១៤។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំង២នាក់រួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីសាកសួរបន្តនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់