ព័ត៌មានជាតិ

សាំយ៉ុងបុកម៉ូតូ ស្លាប់បុរសម្នាក់យ៉ាងរន្ធត់!

ក្រចេះ: នៅថ្ងៃសៅរ៍ ៩រោច ខែផល្គុន ឆ្នាំរកា នព្វស័ក២៥៦១ ត្រូវនិងថ្ងៃ១០ ខែមីនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅចំណុច ភូមិជ្រោយថ្មលើ ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ លើផ្លូវលេខ៧៣ រវាងរថយន្តបុកម៉ូតូ មានទិសដៅពីលិចទៅកើត។

រថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2Q 5872 មានទិសដៅពីលិចទៅកើត លុះមកដល់កើតហេតុ បានបុកម៉ូតូម៉ាក ប៉េស ពណ៌ក្រហម ពាក់ស្លាកលេខ ព្រៃវេង1C 7587 បើកបរដោយឈ្មោះ យុន រ៉ានូ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅ ភូមិហាន់ជ័យទី១ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ មានទិសដៅពីកើតទៅលិច បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅកន្លែងកើតហេតុ។ ចំណែកអ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណ បានបើករថយន្តគេចពីកន្លែងកើតហេតុ ប្រហែល១០០ម៉ែត្រ ទុករថយន្តចោលរត់គេចបាត់។

ចំពោះវត្ថុតាងរថយន្តនិងម៉ូតូ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឆ្លូង និងបានធ្វើកំណត់ហេតុប្រគល់សាកសព ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់