Post News Media ព័ត៌មានជាតិ គិតតែដើរផឹក ម...

គិតតែដើរផឹក មិនជួយការងារផ្ទះ! ឪពុកស្តីបន្ទោស ទាញកាំបិតកាប់របួសធ្ងន់

ឧត្តរមានជ័យ: សមត្ថកិច្ចបានប្រាប់ Post News ថា ជនសង្ស័យមា្នក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយធ្វើសកម្មភាពយកកាំបិតខ្វែវកាប់ឪពុកបង្កើត២កាំបិត បណ្តាលឲ្យរបួសធ្ងន់ ខណ:ដែលស្តីបន្ទោសបន្តិចបន្តួច។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ ភូមិឈើក្រំ សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ជនសង្ស័យឈ្មោះ សារ៉ាត់ ផែន ភេទប្រុស អាយុ២៣ឆ្នាំ។ ចំណែកជនរងគ្រោះជាឪពុកឈ្មោះ អ៊ុ សារ៉ាត់ អាយុ៥៧ឆ្នាំ រស់នៅជាមួយគ្នា។

ជនសង្ស័យ តែងតែដើរផឹកស៊ីមិនដែលជួយធ្វើកិច្ចការងាររកស៊ីឪពុកម្តាយហើយស្រវឹងស្រាស្ទើតែរាល់ថ្ងៃ។

បច្ចុប្បន្ន ជនសង្ស័យ សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគបានខេត្តចាត់ការតាមនិតិវិធីច្បាប់៕

Loading...