ព័ត៌មានជាតិ

កូនយើងកូនគេ អាណិតណាស់! ជិះម៉ូតូឡើងស្ពានបុកបង្កាន់ដៃ ផ្លោងធ្លាក់លើស្ពានស្លាប់ នៅមានគ្រឿងញៀនជាប់ខ្លួន..

​កណ្តាល: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ក្រោយពីយុវតីម្នាក់ ជិះម៉ូតូបុកបង្កាន់ដៃស្ពានព្រែកក្តាម ផ្លោងធ្លាក់ពីលើស្ពានរបួសធ្ងន់ តែជាអកុសលជនរងគ្រោះបានស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ។

កើតហេតុថ្ងៃសៅរ៍ ០៩រោច ខែផល្គុន‌ ឆ្នាំរការ នព្វសក័ ព‌.ស ២៥៦១ ត្រូវនិងថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៦និង១៦នាទីល្ងាច
នៅចំណុចលើស្ពានព្រែកក្ដាម(មិត្តភាពកម្ពុជា ចិន)ភូមិទួលងោក ឃុំកំពង់លួង‌ ស្រុកពញាឮ ខេត្តកណ្ដាល។

នៅមុនពេលកើតហេតុ គេឃើញម៉ូតូជនរងគ្រោះ ម៉ាក Honda Scoopy សេ១២៥ ពណ៌សរ ស៊េរី២០១៧ ពាក់ស្លាកលេខ ភ្នំពេញ1GM-4651 ជិះដោយឈ្មោះ ជួន សិលា ភេទស្រី អាយុ២១ឆ្នាំ មានទីលំនៅភូមិស្ទឹងស្ងួត ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បើកឡើងលើស្ពានមានទិសដៅពីរទិសខាងត្បូងទៅកើត ពេលបើកបរមកដល់ចំណុចកើតហេតុខាងលើ បានបុកនឹងបង្កាន់ដៃស្ពានបណ្ដាលឲ្យជនរងគ្រោះធ្លាក់ពីលើស្ពានតែម្តង។

បច្ចុប្បន្ន កម្លាំងជំនាញកំពុងបន្តនិតិវិធី។ ចំណែកម៉ូតូ បានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកពញាឮ៕

មតិយោបល់