Post News Media ព័ត៌មានជាតិ ចាប់ខ្លួនមុខស...

ចាប់ខ្លួនមុខសញ្ញាលក់ថ្នាំញៀន ដកហូតកាំភ្លើង១ដើម!

តាកែវ: នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៣និង០៥នាទី នៅចំណុចភូមិត្រពាំងចែង ឃុំសំរោង ស្រុកត្រាំកក់ កម្លាំងជំនាញអធិការដ្ឋាននគរ បាលស្រុកត្រាំកក់ សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង ដឹកនាំបញ្ជាដោយ លោក វរសេនីយ៍ទោ ឌុកធីយ៉ា អធិការនគរបាលស្រុក ត្រាំកក់ និង មានការចង្អុលបង្ហាញពីឧត្តមសេនីយ៍ ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួល ដោយលោក ឃុន ភឿន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តតាកែវ ចុះបង្ក្រាប មុខសញ្ញាជួញដូរសារធាតុញៀន ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ភុន ផល្លី ភេទប្រុស អាយុ៣០ឆ្នាំ។

ក្នុងនោះសមត្ថកិច្ចដកហូតបាន ម៉្សៅក្រាម ពណ៌សថ្លាចំនួន២កញ្ចប់តូច, កាំភ្លើងកែឆ្នៃមួយដើម,គ្រាប់ មួយចំនួន, ទូរសព្ទអាយហ្វូន ហ្វាយ១គ្រឿង, ប្រាក់រៀល៥៣,៥០០រៀល ,កាបូបដៃមួយ និងប្រដាប់ជក់ មួយចំនួនទៀត ៕

Loading...